
ចក្ខុវិស័យ

"ការបណ្ដុះបណ្ដាលអ្នកដឹកនាំផ្នែកថែទាំសុខភាពពិភពលោក និងរីកចម្រើនជាមួយសហគមន៍"
មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា មានគោលបំណងជួយសិស្ស និស្សិតក្នុងការចូលរួមក្នុងប្រព័ន្ធថែទាំសុខភាពសកលដែលកំពុងផ្លាស់ប្តូរ និងបង្កើតផលជាវិជ្ជមានដល់សហគមន៍ និងពិភពលោក តាមរយៈឧត្តមភាពក្នុងកា រអប់រំផ្នែកគិលានុបដ្ឋាក
1
ឧត្តមភាពក្នុងការសិក្សា៖ ផ្តល់ការអប់រំផ្នែកគិលានុបដ្ឋាកកម្រិតអន្តរជាតិ ដើម្បីជួយសិស្ស និស្សិតទទួលបាននូវចំណេះដឹង និងជំនាញដែលពួកគេត្រូវការស្របតាមបរិយាកាសថែទាំសុខភាពដែលកំពុងផ្លាស់ប្តូរ។
2
ពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ៖ ផ្តល់ឱកាសដល់សិស្ស និស្សិតដើម្បីបន្តការសិក្សារបស់ពួកគេនៅប្រទេសកូរ៉េ និងទទួលបាននូវកម្រិតជំនាញកាន់តែខ្ពស់ តាមរយៈការអប់រំផ្នែកគិលានុបដ្ឋាក។ តាមរយៈនេះ យើងជួយសិស្ស និស្សិតឱ្យរីកចម្រើនក្លាយជាអ្នកជំនាញផ្នែកគិលានុបដ្ឋាក ដែលមានសមត្ថភាពប្រកួតប្រជែងនៅក្នុងប្រទេសកូរ៉េ និងក្នុងបរិបទថែទាំសុខភាពសកល។
3
ពង្រឹងការងារ និងវិជ្ជាជីវៈ៖ ជួយសិស្ស និស្សិតពេលបញ្ចប់ការសិក្សាទទួលបានបទពិសោធន៍ជាក់ស្តែង និងជំនាញតាមរយៈការផ្តល់ឱកាសការងារនៅទីតាំងថែទាំសុខភាពសកលផ្សេងៗ រួមទាំងស្ថាប័នវេជ្ជសាស្ត្រនៅប្រទេសកូរ៉េផងដែរ។
4
ពង្រឹងសាមគ្គីភាពជាមួយសហគមន៍៖ លើកកម្ពស់បរិយាកាសថែទាំសុខភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ និងជួយសិស្ស និស្សិតឱ្យរីកចម្រើនក្លាយជាអ្នកដឹកនាំផ្នែកថែទាំសុខភាព ដែលរួមចំណែកជួយក្នុងតំបន់ និងពិភពលោក។
5
ការច្នៃប្រឌិត សម្រាប់អនាគត៖ កំណត់ស្តង់ដារថ្មីក្នុងការអប់រំផ្នែកគិលានុបដ្ឋាក តាមរយៈបរិក្ខារទំនើប និងកម្មវិធីសិក្សាច្នៃប្រឌិត ហើយបណ្តុះបណ្តាលសិស្ស និស្សិតឱ្យក្លាយជាអ្នកដឹកនាំក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ។
មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជ ា ជឿជាក់ថាសិស្ស និស្សិតនឹងទទួលបានឱកាសកាន់តែទូលំទូលាយ និងរីកចម្រើនក្លាយជាអ្នកដឹកនាំដែលនឹងបង្កើតអនាគតដ៏ល្អ តាមរយៈ ការអប់រំដែលតភ្ជាប់ប្រទេសកូរ៉េ និងពិភពលោក។