top of page
bag003.jpg

កម្មវិធី Open House របស់មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

កម្មវិធី Open House លើកទី 2 របស់មហាវិទ្យាល័យគិលានុបដ្ឋាកវ៉ូជុងកម្ពុជា

ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥មហាវិទ្យាល័យគិលានុបដ្ឋាកវ៉ូជុងកម្ពុជាបានរៀបចំកម្មវិធីទស្សនាចរ Open House ដែលមានការចូលរួមជាភ្ញៀវកិត្តិយសពីលោកស្រីនាយកគិលានុបដ្ឋាកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកស្រីប្រធានសមាគមន៍គិលានុបដ្ឋាកកម្ពុជា សា្រស្តាចារ្យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស។ កម្មវិធី Open House មានគោលបំណងអញ្ជើញអាណាព្យាបាល សាធារណះជន ជាពិសេសសិស្សានុសិស្សដែលកំពុងត្រៀមជ្រើសរើសជំនាញ និង គ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសុខាភិបាលធ្វើការស្វែងយល់ឲច្បាស់អំពីកម្មវិធីសិក្សា អគារសិក្សា ថ្នាក់រៀន សំភារះសិក្សា លើការបណ្តុបណ្តាលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិរបស់មហាវិទ្យាល័យគិលានុបដ្ឋាកវ៉ូជុងកម្ពុជា។

ចក្ខុវិស័យរបស់មហាវិទ្យាល័យគិលានុបដ្ឋាកវ៉ូជុងកម្ពុជានឹងផ្តល់ជូននូវប្រព័ន្ធអប់រំគិលានុបដ្ឋាកកម្រិតស្តង់ដារទទួលស្គាល់ដោយថ្នាក់ជាតិ និងអន្តរជាតិ។

bottom of page